ខ្មែរ

ត្រូវការជំនួយក្នុងការបង់វិក្កយបត្រទឹកភ្លើងរបស់លោកអ្នកទេ?

បើលោកអ្នកមិនអាចមានលទ្ធភាពបង់វិក្កយបត្រភ្លើង ហ្គាស ឬទឹកក្នុងអំឡុងពេលវិបត្តិជំងឺ
រាតត្បាត COVID-19 ទេ យើងមានផ្តល់ជូនជំនួយ។

ទូរសព្ទទៅក្រុមហ៊ុនសេវាផ្គត់ផ្គង់ទឹកភ្លើងរបស់លោកអ្នក។ សួរសំណួរទាំងពីរនេះ៖

  • តើលោកអ្នកមានសិទ្ធិទទួលបានកម្មវិធីជំនួយអ្វីខ្លះ?
  • តើលោកអ្នកអាចរៀបចំផែនការសងប្រាក់ដែលជំពាក់កន្លងមកបានទេ?

ត្រូវការជំនួយក្នុងការទាក់ទងក្រុមហ៊ុនសេវាផ្គត់ផ្គង់ភ្លើង ទឹកឬហ្គាសទេ? បញ្ចូលអាសយដ្ឋានរបស់
លោកអ្នកនៅក្នុងផែនទីលើទំព័រនេះ៖ https://www.commerce.wa.gov/utility-assistance/

លោកអ្នកអាចមានសិទ្ធិទទួលបានកម្មវិធីសហព័ន្ធដែលជួយប្រជាពល រដ្ឋបង់វិក្កយបត្រទឹកភ្លើង។

ដោយផ្អែកលើប្រាក់ចំណូលរបស់លោកអ្នក លោកអ្នកអាចមានសិទ្ធិទទួលបានកម្មវិធីសហព័ន្ធ
ដែលមានឈ្មោះថា LIHEAP (កម្មវិធីជំនួយថាមពលសម្រាប់គ្រួសារមានប្រាក់ចំណូលទាប)។ កម្មវិធីថ្មីមួយដែលស្រដៀងគ្នាសម្រាប់វិក្កយបត្រទឹកកំពុងត្រូវបានបង្កើតឡើង។ ទាំងនេះជាឧទាហរណ៍មួយចំនួនសម្រាប់កំណត់កម្រិតប្រាក់ចំណូលដែលមានសិទ្ធិទទួលបាន៖

  • ទំហំគ្រួសារមាន 1 នាក់ = ប្រាក់ចំណូលតិចជាង $1,595 ក្នុងមួយខែ ឬ $19,140 ក្នុងមួយឆ្នាំ
  • ទំហំគ្រួសារមាន 2 នាក់ = ប្រាក់ចំណូលតិចជាង $2,155 ក្នុងមួយខែ ឬ $26,860 ក្នុងមួយឆ្នាំ
  • ទំហំគ្រួសារមាន 4 នាក់ = ប្រាក់ចំណូលតិចជាង $3,275 ក្នុងមួយខែ ឬ $39,300 ក្នុងមួយឆ្នាំ

ចំពោះព័ត៌មាន សូមទូរសព្ទទៅលេខ 2-1-1 ឬទូរសព្ទទៅ “ទីភ្នាក់ងារសកម្មភាពសហគមន៍” នៅទីកន្លែងដែលលោកអ្នករស់នៅ។ ប្រើផែនទីនេះ ដើម្បីរកមើលព័ត៌មានទំនាក់ទំនង៖ https://fortress.wa.gov/com/liheappublic/Map.aspx

មានធនធានសម្រាប់ជួយទូទាត់ចំណាយផ្សេងទៀត។ ទូរសព្ទទៅលេខ 2-1-1 សម្រាប់ព័ត៌មាន។

ជំងឺរាតត្បាតជាសាកលនេះបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើននៅក្នុងរដ្ឋវ៉ាស៊ីនតោនជួបបញ្ហាបង់វិ
ក្កយបត្រដែលមិនបានរំពឹងទុក។ មិនមែនមានតែអ្នកតែម្នាក់ឯងនោះទេ។ សូមទូរសព្ទទៅលេខ 2‑1-1 ដើម្បីនិយាយជាមួយអ្នកណាម្នាក់ដែលអាចភ្ជាប់ទំនាក់ទំនងអ្នកទៅក្នុងកម្មវិធីដែលជួយ
ប្រជាពលរដ្ឋបង់ថ្លៃចំណាយផ្សេងៗដូចជាថ្លៃឈ្នួលផ្ទះ អាហារ អ៊ីនធឺណិត និងជាច្រើនទៀត។

Last Updated 2021-06