មានផ្តល់ជំនួយថ្លៃឈ្នួលផ្ទះក្នុងអំឡុងវិបត្តិជំងឺ COVID-19
ប្រសិនបើអ្នកហួសថ្ងៃកំណត់បង់ថ្លៃឈ្នួលផ្ទះរបស់អ្នក ឬប្រឈមហានិភ័យនឹងការបណ្តេញចេញ អ្នកមានជម្រើសបី។
- ជំនួយថ្លៃឈ្នួលផ្ទះ។ អង្គការក្នុងតំបន់នៅទូទាំងរដ្ឋកំពុងតែជួយផ្តល់ជំនួយថ្លៃឈ្នួលផ្ទះ។ អ្នក ឬម្ចាស់ផ្ទះរបស់ អ្នកអាចទាក់ទងអង្គការក្នុងតំបន់នៅក្នុងខោនធីរបស់អ្នកសម្រាប់ព័ត៌មានអំពីរបៀបដាក់ពាក្យសុំ។
បញ្ជីឈ្មោះអ្នកផ្តល់ជំនួយថ្លៃឈ្នួលផ្ទះ៖ https://www.commerce.wa.gov/serving-communities/homelessness/eviction-rent-assistance-program/
ប្រសិនបើអ្នកជាអ្នកជួលផ្ទះដែលមានអាយុក្រោម 25 ឆ្នាំ សូមទាក់ទងអ្នកផ្តល់កម្មវិធីជំនួយថ្លៃ ឈ្នួលផ្ទះសម្រាប់ករណីបណ្តេញចេញមនុស្សពេញវ័យ និងយុវជនក្នុងតំបន់។ បញ្ជីឈ្មោះ៖ https://www.commerce.wa.gov/serving-communities/homelessness/youth-and-young-adult-eviction-rent-assistance-program/
- កម្មវិធីដំណោះស្រាយការបណ្តេញចេញ។ អ្នក ឬម្ចាស់ផ្ទះរបស់អ្នកអាចទាក់ទងមជ្ឈមណ្ឌលដំណោះស្រាយ ទំនាស់ក្នុងតំបន់របស់អ្នកបាននៅក្នុងខោនធីដែលអ្នករស់នៅ មជ្ឈមណ្ឌលទាំងនេះអាចជួយដោះ ស្រាយបញ្ហាទាក់ទងនឹងការបណ្តេញចេញបាន។ បញ្ជីឈ្មោះ៖ org/locations
- សិទ្ធិក្នុងការពិគ្រោះកម្មវិធីផ្លូវច្បាប់។ អ្នកជួលផ្ទះដែលទទួលបានជំនួយសាធារណៈ ឬដែលមានប្រាក់ ចំណូលទាបខ្លាំង — ប្រាក់ចំណូលប្រចាំឆ្នាំចំនួន $25,760 សម្រាប់ឯកតបុគ្គល ឬ $53,000 សម្រាប់ក្រុម គ្រួសារដែលមានគ្នាបួននាក់ – អាចធ្វើការជាមួយមេធាវីដោយឥតគិតថ្លៃបានក្នុងអំឡុងរឿងក្តីបណ្តេញចេញ។ សូមទាក់ទងខ្សែទូរសព្ទសម្រាប់ការពិនិត្យរកការការពារការបណ្តេញចេញតាមលេខ 855-657-8387 ឬដាក់ពាក្យសុំអនឡាញតាមរយៈ org/apply-online។
ស្វែងយល់បន្ថែមទៀតពីសំណាក់អគ្គមេធាវីរដ្ឋ
Office of the Attorney General (ការិយាល័យអគ្គមេធាវី) កំពុងផ្តល់ព័ត៌មានផ្លូវច្បាប់ និងគោលនយោបាយបន្ថែម
ទៀតជាច្រើនភាសាអំពីកម្មវិធីទាំងនេះ និងបញ្ហាម្ចាស់ផ្ទះ-អ្នកជួលផ្ទះដទៃទៀតនៅលើគេហទំព័រ atg.wa.gov/landlord-tenant។
សូមហៅទូរសព្ទទៅលេខ 2-1-1 សម្រាប់ព័ត៌មានអំពីជំនួយជាមួយនឹងការ ចំណាយផ្សេងទៀត
សូមចូលទៅកាន់គេហទំព័រ wa211.org ឬហៅទូរសព្ទទៅលេខ 2-1-1 ដើម្បីពិគ្រោះជាមួយនរណាម្នាក់ដែលអាចផ្តល់
ព័ត៌មានដើម្បីជួយគេទូទាត់ចំណាយផ្សេងៗដូចជាថ្លៃថាមពល ម្ហូបអាហារ អ៊ីនធឺណិត និងច្រើនទៀត។
Last Updated 2021-10
- ኣማርኛ (AM)
- العربية (AR)
- Chuuk (CHK)
- Duetch (DE)
- Español (ES)
- فارسی (FA)
- Français (FR)
- हिन्दी (HI)
- Lus Hmoob (HM)
- 日本語 (JP)
- ကညီ ကျိာ် (KAR)
- ខ្មែរ (KM)
- 한국어 (KO)
- ພາສາລາວ (LAO)
- Kajin Majōl (MH)
- Tu’un Savi (MX)
- မြန်မာစာ (MY)
- नेपाली (NE)
- Afaan Oromoo (OM)
- ਪੰਜਾਬੀ (PA)
- Português (PT)
- Limba română (RO)
- русский язык (RU)
- Gagana Samoa (SM)
- Af-Soomaali (SO)
- Kiswahili (SW)
- தமிழ் (TA)
- తెలుగు (TE)
- ภาษาไทย (TH)
- ትግርኛ (TI)
- Tagalog (TL)
- українська мова (UK)
- ارُدُو (UR)
- Tiếng Việt (VI)
- 简体中文 (ZHS)
- 繁體中文 (ZHT)